(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សេង គន្ធ អភិបាលរងខណ្ឌ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២៧៧៧នាក់ ដែលពួកគេបាន និងកំពុងត្រៀមចូលប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ។
ការជួបសំណេះសំណាលនេះបានធ្វើឡើងនៅក្នុងវិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធ ព្រមទាំងក្រុមយុវជន និងអាជ្ញាធរជាច្រើននាក់ផ្សេងទៀតផងដែរ។ លោក ហែម រិទ្ធិ បានថ្លែងថា ប្អូនៗក្មួយទាំងអស់ គឺជាទំពាំងស្នងឬស្សី ដូច្នេះម្នាក់ៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រប្រឡងឲ្យបានជាប់គ្រប់ៗគ្នា នាពេលខាងមុខនេះ។
លោកបានបន្តទៀតថា ប្អូនៗក្មួយៗ នឹងមិនធ្វើឲ្យលោកអស់សង្ឃឹមនោះទេ ត្រូវប្រឡងឲ្យបានជាប់គ្រប់ៗគ្នា មិនតែប៉ុណ្ណោះលោកបានសន្យាថា បើប្អូនប្រឡងជាប់បាននិទ្ទេស A លោកនឹងឧបត្ថម្ភម៉ូតូសេរីផុតលេខម៉ាក WAVEម្នាក់១គ្រឿង ចូលរួមជាកាលើកទឹកចិត្តផងដែរ។ បន្ទាប់ពីសំណេះសំណាលលោកអភិបាលខណ្ឌ ក៏ឧបត្ថម្ភជូនលោកគ្រូ និងអ្នកគ្រូក្នុងម្នាក់៤ម៉ឺនរៀល និងសិស្សានុសិស្សចំនួន៧៧៧នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល ក្នុងម្នាក់និងក្រុមកាយារិទ្ធម្នាក់១ម៉ឺនផងដែរ៕