(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ កូរ៉េខាងជើង ហៅទីភ្នាក់ងារនុយក្លេអ៊ែរ UN ថាជាអ្នកនាំពាក្យរបស់សហរដ្ឋអាមេរិក

៣៖ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា, រាជរដ្ឋាភិបាលមិនដំឡើងថ្លៃអគ្គិសនីឡើយ ទោះបីត្រូវខាតបង់រាប់រយលានដុល្លារក្នុង១ឆ្នាំក្តី ហើយថែមទាំងទើបបញ្ចុះថ្លៃដល់វិស័យឧស្សាហកម្ម និងកសិកម្មទៀត

៤៖ លោក Borrell ថាសហភាពអឺរ៉ុប នឹងបង្កើនជំនួយយោធា សម្រាប់អ៊ុយក្រែន

៥៖ ព្រឹទ្ធសភា បង្ហាញលទ្ធផលការងារ នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១

៦៖ លោក ចូ បៃដិន សន្យាថាសហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលអ៊ុយក្រែនទេ ទោះកំពុងមានវិបត្តិកញ្ចប់ថវិកាក៏ដោយ

៧៖ ក្រសួងការងារ ចេញប្រកាស ស្ដីពីការឈប់បុណ្យ ដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤

៨៖ អាល្លឺម៉ង់ ស្វាគមន៍ការគាំទ្រពីចិន ចំពោះក្របខណ្ឌបន្ធូរបន្ថយបំណុលរបស់ G20

៩៖ ៩ខែឆ្នាំនេះ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់បណ្ណជូនភ្ញៀវបរទេស ចូលទស្សនាអង្គរ

១០៖ លោក ហ្សេលេនស្គី៖ គ្មានអ្វីអាចបំបាក់ស្មារតីប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ី បានឡើយ

១១៖ គ.ជ.ប៖ ថ្ងៃទី១ នៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានពលរដ្ឋគ្រប់អាយុបានចុះឈ្មោះជាង ១ម៉ឺននាក់

១២៖ បេសកកម្ម UN ចូលទៅដល់តំបន់ Nagorno-Karabakh ជាលើកដំបូង ក្នុងរយៈពេល ៣០ឆ្នាំ

១៣៖ ក្រសួងសាធារណការ ណែនាំចំនួន ៩ចំណុច ដើម្បីចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន

១៤៖ អង់គ្លេស បោះទុនវិនិយោគ ៤.៨ពាន់លានដុល្លារ លើគម្រោងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS

១៥៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣

១៦៖ ឥណ្ឌូណេស៉ី ចាប់ដំណើរការរថភ្លើងល្បឿនលឿនដំបូងបំផុតនៅតំបន់អាស៉ីអាគ្នេយ៍ ដែលជាគម្រោងជ្រោមជ្រែងដោយចិន

១៧៖ អគ្គនាយក CMAC អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ ប្រុងប្រយ័ត្នបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោយទឹកជំនន់

១៨៖ កូសូវ៉ូចោទថា សកម្មភាពរបស់ស៊ែប៊ីនៅតំបន់ព្រំដែន ស្រដៀងគ្នាទៅនឹងរុស្ស៉ី មុនពេលឈ្លានពានអ៊ុយក្រែន

១៩៖ លោក ម៉ារ យ៉ារិទ្ធិ៖ ក្រោយទស្សនកិច្ចលោក សេដ្ឋា ថាវីស៊ីន, ក្រុមជ្រុលនិយម នឹងមិនអាចប្រើប្រាស់ទឹកដីថៃ បង្កអសន្តិសុខមកលើកម្ពុជាទៀតឡើយ

២០៖ ម៉ាឡេស៉ីអាចនឹងរុះរើគណៈរដ្ឋមន្រ្តី, នេះបើតាមឧបនាយករដ្ឋមន្រ្តី

២១៖ លោកបណ្ឌិត គិន ភា៖ ឥរិយាបទរបស់ លោក សេដ្ឋា ថាវីស៊ីន បង្ហាញពីទម្ងន់ទំនាក់ទំនងការទូតកម្ពុជា-ថៃ

- ព័ត៌មាន Fresh News Plus

១៖ កម្ពុជាបង្ហាញបញ្ជីឈ្មោះកីឡាករ ២៧នាក់ ត្រៀមប្រមូលផ្ដុំប្រកួតជម្រុះ FIFA World Cup ជុំទី១ ជាមួយប៉ាគីស្ថាន

២៖ មួយកៅអីនៅវិនាទីចុងក្រោយ លឹម សេរីហាន់នីកា វិវឌ្ឍន៍ខ្លួនក្លាយជាម្ចាស់ពានរង្វាន់ «The Voice Cambodia» រដូវកាលទី៣

៣៖ Man City ស្គាល់ចាញ់លើកដំបូង តែនៅបន្តនាំមុខកំពូលតារាង ១៨ពិន្ទុ ទោះចាញ់ក្រុម Wolves ២-១

៤៖ Apple បញ្ជាក់ពីមូលហេតុចំនួន ៣ដែលបណ្តាលឱ្យត្រកូល iPhone 15 ឡើងកម្តៅ

៥៖ ខ្សែបម្រើ Raphinha របស់ Barca ត្រូវខកខានការធ្វើសកម្មភាព ១ខែដោយសាររបួសសរសៃពួរ

៦៖ ទីបំផុត! អាជ្ញាធរបារាំងអនុញ្ញាតឱ្យដាក់លក់ iPhone 12 ជាធម្មតាវិញហើយ

៧៖ តារាហូលីវូដ Tom Hanks ហាក់ស្រឡាំងកាំង ក្រោយគេយករូបថតរបស់ខ្លួនធ្វើដោយ AI ទៅផ្សព្វផ្សាយពាណិជ្ជកម្មមាត់ធ្មេញ

៨៖ ឈុន ប៊ុនថន បញ្ចប់ភារកិច្ចនៅ Asian Games តែមិនសូវគាប់ប្រសើរលើវិញ្ញាសារត់ ៨០០ម៉ែត្រ តែបំបែកកំណត់ត្រាចាស់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)