(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី១២ ខែសីហានេះ បានចេញផ្សាយនូវវីដេអូថ្មីដោយបង្ហាញ ពីវិធីងាយៗ ក្នុងបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៦។

បងប្អូនប្រជាពលរដ្ឋ អាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន បានយ៉ាងងាយនៅតាម៖ ១-សាខាពន្ធដាររាជធានី-ខេត្តទូទាំងប្រទេស, ២-សាខាធនាគារកាណាឌីយ៉ា ទូទាំងប្រទេស និង៣-សាខាងធនាគារអេស៊ីលីដា ទូទាំងប្រទេស។

អ្វីដែលពិសេសជាងនេះ ទៅទៀតនោះ បងប្អូនជាម្ចាស់យានយន្ត ដែលបានធ្វើប័ណ្ណសម្គាល់ការបង់ពន្ធរួចរាល់ មិនចាំបាច់បំពេញ ឯកសារទៀតទេ គឺគ្រាន់តែប្រគល់ប័ណ្ណនោះឲ្យភ្នាក់ងារប្រមូលពន្ធ នោះទិន្នន័យទាំងប៉ុន្មាននឹងមានគ្រប់គ្រាន់ ដើម្បីបង់ពន្ធ កាន់តែងាយស្រួល និងកាត់បន្ថយពេលវេលា។

លើសពីនេះ បងប្អូនម្ចាស់យានយន្តអាចគណនា តម្លៃបង់ពន្ធរបស់បងប្អូនបាន តាមរយៈ App របស់អគ្គនាយកដ្ឋានពន្ធដារ មានឈ្មោះថា «Cambodia RoadTax2016»​ បានផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប្រមូលពន្ធលើ មធ្យោបាយដឹកជញ្ជូនឆ្នាំ២០១៦ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦៕

សូមទស្សនាវីដេអូរបស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖​