(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក Marko Ham ឯកអគ្គរដ្ឋទូតជ្រើសតាំង នៃសាធារណរដ្ឋស្លូវេនី ប្រចាំអាស៊ាន បានជូនសាតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាស៊ាន និងស្លូវេនី ក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជា នៅក្រោមផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូ យុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ឆ្នាំ២០២៣-២០២៧។

ដោយឡែកនៅព្រឹកថ្ងៃចន្ទនេះ បណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Anne-Marie Trevelyan អនុរដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្រសួងការបរទេសអង់គ្លេស។

ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈរិះរកវិធី និងមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូកិច្ចសន្ទនាអាស៊ាន-អង់គ្លេស ព្រមទាំងបានពិភាក្សាអំពីការត្រៀមសម្រាប់ទស្សនកិច្ចការងាររបស់បណ្ឌិតអគ្គលេខាធិការអាស៊ាន ទៅចក្រភពអង់គ្លេស នៅខែវិច្ឆិកា ខាងមុខ។

នៅរសៀលថ្ងៃចន្ទ អគ្គលេខាធិការអាស៊ាន បានជូនរង្វាន់ខែកញ្ញា ដល់បុគ្គលិកឆ្នើម ប្រចាំលេខាធិការដ្ឋានអាស៊ាន។ សូមជម្រាបជូនថា កម្មវិធីនេះគឺជាគំនិតផ្តួចផ្តើម របស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាអិការ៕