(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៤៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៤ករណី ឃាត់ខ្លួន២៣នាក់
* ករណីប្រើប្រាស់ ២ករណី ឃាត់ខ្លួន១៩នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន១នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៩៩៦ករណី ឃាត់ខ្លួ​ន ១៤,៨១៣នាក់ (ស្រី៩៥៩នាក់)៕