(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៣ របស់ក្រសួងអធិការកិច្ច។
កិច្ចប្រជុំនេះមានការត្រួតពិនិត្យ តាមដានវឌ្ឍនភាពការងារ និងស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពររបស់អគ្គនាយកដ្ឋានទាំង៣ចំណុះក្រសួង។
ក៏មានការចូលរួមផងដែរពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងលោកប្រធាននាយកដ្ឋានជំនាញសរុប ៥០នាក់៕