(កំពង់ធំ)៖ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះគេឃើញមានការអភិវឌ្ឍទីកន្លែងលំហែកំសាន្តតាមច្រាំងដងស្ទឹង នៅកណ្ដាលក្រុង មានទិដ្ឋភាពស្រស់ស្អាត និងទាក់ទាញចិត្តភ្ញៀវគួរជាទីគយគន់ ហើយប្រជាពលរដ្ឋជិតឆ្ងាយបានកោតសរសើរស្ទើរគ្រប់ៗគ្នា។

បច្ចុប្បន្ននៅទីកន្លែងលំហែរតាមច្រាំស្ទឹងសែនមានសោភ័ណ្ឌភាព និងភាពអ៊ូអរមានអជីវករលក់ដូរភ្ញៀវទេសចរដើរកម្សាន្ត ក្រុមអ្នកដើរហាត់ប្រាណទាំងក្មេងចាស់ ប្រុសស្រីចូលចិត្តមកកំសាន្ត ប្រកបដោយក្តីសប្បាយ រីករាយក្រៃលែង។

ប្រជាពលរដ្ឋដែលនិយមនាំគ្នាមកលំហែផង និងដើរហាត់ប្រាណពេលល្ងាចជាប្រចាំនៅមាត់ជ្រាំងស្ទឹងសែននេះ បានរៀបរាប់កោតសរសើរពីការយកចិត្តទុកដាក់របស់ថ្នាក់នាំខេត្ត ដែលបានខិតខំអភិវឌ្ឍទីកន្លែងកំសាន្ដនេះ មានការគាំទ្រពេញចិត្តខ្លាំងពីប្រជាពលរដ្ឋជិតឆ្ងាយ។

ចំណែកឯបងប្អូនអ្នកលក់វិញ បានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្ត ដោយមានកន្លែងលក់ត្រឹមត្រូវ ហើយសូមអរគុណអភិបាលខេត្ត ដែលអនុញ្ញាតឲ្យអ្នកលក់ក្នុងការបង្កើនជីវភាព ជាពិសេសនោះគឺមិនយកកម្រៃ ភាស៊ី ។ លោកសូមអំពាវនាវបងប្អូនដែលមកលំហែកំសាន្ត ក៏ដូចជាការហូបចុកសូមឲ្យចូលរួមថែរក្សានៅអនាម័យបរិស្ថានទាំងអស់គ្នា។

ចំណែកក្រុមយុវជន ដែលកំពុងអង្គុយជួបជុំគ្នាកំសាន្តនៅទីនោះ មានចំណាប់អារម្មណ៍ពីការរៀបចំអភិវឌ្ឍតុបតែងសួន និងភ្លើងចំរុះពណ៌ស្រស់ស្អាតពេលរាត្រី។ ដោយឡែកពួកគាត់បានរំលឹកថា «ទីនេះពីមុនមានព្រៃស្ងាត់ហើយគេភ័យខ្លាច មិនហ៊ានធ្វើដំណើរឆ្លងកាត់ទៀតផង»។

គួរបញ្ជាក់ថា ការអភិវឌ្ឍរីកចម្រើន និងបានលើកសម្រស់សោភ័ណ្ឌភាព ក្រុងស្ទឹងសែន គួរជាទីមោទនៈភាពនោះគឺបានកសាង លេចធ្លោឡើងនូវទីកន្លែង កំសាន្តជ្រាំងស្ទឹងសែននេះ នៅក្នុងពេលការចាប់ផ្ដើមរៀបចំ មហាព្រឹត្តិការណ៍ជាតិ «បុណ្យទន្លេ» លើកទី៧ នៅខេត្តកំពង់ធំ ​នាថ្ងៃទី៨-១២ ខែមីនា ឆ្នាំ២០២៣ ក្រោមការរៀបចំយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្នាដៃខិតខំកសាងឡើងថ្មីៗជាបន្តបន្ទាប់ទៀត ក្នុងពេលដឹកនាំបច្ចុប្បន្នរបស់លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ៕

http://image.freshnewsasia.com/2021/id-025/fn-2023-10-02-10-06-29-0.JPG http://image.freshnewsasia.com/2021/id-025/fn-2023-10-02-10-06-29-1.JPG http://image.freshnewsasia.com/2021/id-025/fn-2023-10-02-10-06-30-2.JPG