(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍យត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងជិត២០០នាក់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងទៅនេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យមានជំនន់ទឹកភ្លៀងរងផល ប៉ះពាល់ដល់ផលដំណាំស្រូវរបស់ប្រជាពលរដ្ឋមួយចំនួន។
នៅក្នុងឱកាសនោះ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចុះសំណេះសំណាលសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលស្រូវរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀងនៅនីមួយៗផងដែរ។
ជាចុងក្រោយ លោកមេបញ្ជាការ បានបញ្ជាក់ថាកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឬហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្រ្តទទួលខុសត្រូវ៕