(កោះកុង)៖ លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង និងក្រុមការងារ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានផ្តល់បង្គន់អនាម័យចំនួន១២៣ឈុត ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាកោះ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងថែទាំសុខភាពនៅជំងឺឆ្លងផ្សេងៗស្ថិតក្នុងភូមិសាស្រ្តភូមិ១ កោះកាពិ ភូមិ២កោះស្រឡៅ ជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
លោក គង់ ចន្ថា ប្រធានក្រុមប្រឹក្សាឃុំកោះកាពិ បានថ្លែងថា ដើម្បីថែរក្សាអនាម័យបរិស្ថាន និងថែរក្សាសុខភាពប្រជាពលរដ្ឋដែលពួកគាត់រស់នៅតាមកោះជាតំបន់ដាច់ស្រយាល នៅពេលពួកគាត់ជួបបញ្ហាសុខភាពម្តងៗ ពិបាកក្នុងធ្វើដំណើរម្តងៗ មកមន្ទីរពេទ្យខេត្ត។
លោក គង់ចន្ថា បានបន្តថា លោកមានសេចក្តីសោមនស្សរីករាយណាស់ដោយមន្ទីរអភិវឌ្ឍន៍ជនបទ បានផ្តល់បង្គន់អនាម័យរួមទាំងសម្ភារប្រើប្រាស់មួយចំនួនជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមកោះចំនួន៣នេះ ដើម្បីបង្កើនថែរក្សាអនាម័យបរិស្ថាន និងដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋ។ នេះក៏ជាការយកចិត្តដាក់ពីរាជរដ្ឋាភិបាល និងមន្ទីរអភិវឌ្ឍន៍ជនបទ ដែលយកចិត្តទុកដាក់ចំពោះការថែរក្សាសុខភាពប្រជាពលរដ្ឋ និងការថែរក្សាអនាម័យបរិស្ថាន និងការកាត់បន្ថយការទោបង់លាមកពាស់វាលពាលកាលនាំមានជំងឺឆ្លងទៅលើស្រ្តី និងកុមារផងដែរ។
អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានលើកឡើងថា បង្គន់អនាម័យរួមទាំងសម្ភារប្រើប្រាស់ដែលបានផ្តល់ជូនប្រជាពលរដ្ឋរស់នៅតាមកោះជាតំបន់ដាច់ស្រយាលមានចំនួន៣ភូមិ ហើយប្រជាពលរដ្ឋដែលទួល បានបង្កន់អនាម័យលើកទី១ ពីមន្ទីរអភិវឌ្ឍន៍ជនបទ មានចំនួន១២៣គ្រួសារ ហើយមន្ទីរបានរៀបចំនៅហេដ្ឋារច្ចនាសម្ព័យណែនាំឱ្យប្រជាពលរដ្ឋចេះថែរក្សាអនាម័យបរិស្ថាន និងថែទាំសុខភាពឱ្យល្អពីព្រោះរដូវវស្សានេះ វាអាចធ្វើឱ្យប្រជាពលរដ្ឋ ប៉ះពាលសុខភាពខ្លាំងបើយើងមិនចេះថែរក្សាអនាម័យបរិស្ថានថែទាំសុខភាពហើយកុំបង់ទោលាមកពាស់វាលពាស់កាល។
លោកបានបន្តថា បង្គន់អនាម័យចំនួន១២៣ឈុតរួមទាំងសម្ភារនេះ គឺជាលទ្ធកម្មសម្ភារបង្គន់អនាម័យឆ្នាំ២០២៣ របស់សាមុីមន្ទីរដែលផ្តល់ពីរាជរដ្ឋាភិបាល។
លោកបានបន្ថែមថា ក្រុមការងារ និងចុះស៊ើបសង្កេតបន្ថែមទៀតនៅតាមបណ្តាស្រុក ឬកោះនានាចំពោះការរស់នៅរបស់ប្រជាពលរដ្ឋនៅខ្វះបង្គន់អនាម័យមន្ទីរ និងបន្តផ្តល់បន្ថែមធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានអនាម័យសុខល្អ ហើយលោកក៏សប្បាយចិត្តខ្លាំងណាស់ដែរទោះបីពិបាកក្នុងការដឹកជញ្ជូនយ៉ាងក៏ដោយក៏ព្យាយាមយកជូនប្រជាពលរដកឋដល់លំនៅដ្ឋានដែរ៕