(ភ្នំពេញ)៖ ជនគ្រឿងញៀនម្នាក់ រួមជាមួយថ្នាំញៀន៣កញ្ច ប់ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការនិងកម្លាំងនគរបាល ប៉ុស្ដិ៍ទួលសង្កែ ព្រមទាំងប្រជាការពារឃាត់ខ្លួន បាននៅវេលាម៉ោង ១១៖៤៥ នាទី យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលគ្មានលេខ ក្បែរផ្លូវរថភ្លើង កែងផ្លូវទី២ ក្រុមទី១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះលាង តារា អាយុ២០ឆ្នាំ មាមុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ការឃាត់ ខ្លួនជនសង្ស័យខាងលើនេះ ជាករណីបង្ក្រាបជាក់ស្ដែង បន្ទា ប់ពីកម្លាំងនគរបាលខណ្ឌ បានបន្តយាមល្បាត នៅពេលរាត្រីដោយសហការ និងកម្លាំងនគរបាល ប៉ុស្ដិ៍ទួលសង្កែរួមនិងប្រជាការពារ ទើបឈានដល់ការសង្ស័យ ឃាត់ខ្លួនសួរនាំដើម្បី ត្រួតពិនិត្យបានរកឃើញ ក្រាមសថ្លាជាថ្នាំញៀន ចំនួន ៣កញ្ចប់តូចរួមទាំង សម្ភារប្រើប្រាស់សារធាតុញៀន មួយចំនួន ដែលជននេះបានរក្សាទុកនូវ និងខ្លួនដើម្បីធ្វើសកម្មភាព ចែកចាយនិងជួញដូរ ។

បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យ រួមជាមួយវត្ថុតាង ត្រូវបន្តឃុំខ្លួ នបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនិតិវិធីច្បាប់ ៕