(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោក ឡុង រី បាន និងកំពុងចុះសួរសុខទុក្ខសកម្មជន គណបក្សសង្រ្គោះជាតិ ១៥នាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។
សូមបញ្ជាក់ថា សកម្មជនគណបក្សប្រឆាំងដែលកំពុង ជាប់ពន្ធនាគារព្រៃសនោះ មានការពាក់ព័ន្ធនឹងសំណុំរឿង ហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ និងខ្លះទៀតពាក់ព័ន្ធសំណុំរឿង ក្លែងឯកសារព្រំដែន ក្នុងនោះមាន លោក មាជ សុវណ្ណារ៉ា និង លោក ហុង សុខហួរ ជាដើម។