Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះគុកមួយនៅហ្វីលីពីន នាំឲ្យមនុស្ស ១០នាក់ស្លាប់ ក្នុងនោះមានជនជាតិចិនផងដែរ

12-08-2016 10:20

(ម៉ានីល)៖ យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ ក្នុងនោះមានទាំងអ្នកទោសជនជាតិចិនពីរនាក់ផងដែរ បន្ទាប់ពីការមានករណីផ្ទុះផ្ទួនៗ បានកើតឡើងក្នុងពន្ធនាគារមួយ នៃទីក្រុង Paranque ប្រទេសហ្វីលីពីន។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦។

មន្ត្រីប៉ូលិស និងអភិបាលក្រុង Paranaque លោក Edwin Olivarez បាននិយាយថា ការផ្ទុះនេះ បានកើតឡើងកាលពីវេលាម៉ោង ៨៖៣០នាទី យប់ថ្ងៃព្រហស្បតិ៍ នៅក្នុងពន្ធនាគារ Supt. Gerald Bantag ជាន់ទី១។ មនុស្សជាច្រើននាក់ ដែលភាគច្រើនជាទណ្ឌិតនោះក៏បានទទួលរងរបួសផងដែរ។

សាក្សីដែលបានដឹងឮហេតុការណ៍ខាងលើនេះ បាននិយាយថា ពួកគេបានឮសំឡេងផ្ទុះចំនួនបីលើក ក្រោយពីការបាញ់បោះនៅក្នុងពន្ធនាគារកើតឡើង។ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតរកមូលហេតុដែលនាំឲ្យមានការផ្ទុះកើតឡើង ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ៕