(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៩,៩៣៣នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០១,៣០២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៧១៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៤៩១នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៧,០៥៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៣,៣៦៤នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៧៥៥,៦៥០នាក់, ដូសទី៤ចំនួន ៥,៣៧៣,៨៧៤នាក់, ដូសទី៥ចំនួន ២,០៤៩,១៤៧នាក់ និងដូសទី៦ចំនួន ៥៥២,២១៩នាក់ ។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕