(ថៃ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅមុននេះបន្តិចបានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែកពីរកន្លែងផ្សេងគ្នានៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៤នាក់ ខណៈអ្នករបួសសរុបនៅមិនទាន់ដឹងច្បាស់។
បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកផ្ទួនៗគ្នានៅ Resort មួយកន្លែង ស្ថិតនៅឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin) ប្រទេសថៃ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និង២៣នាក់រងរបួស ក៏កើតមានករណីផ្ទុះគ្រាប់បែកថ្មីមួយទៀត នៅភាគខាងត្បូងប្រទេសថៃ សម្លាប់មនុស្សម្នាក់ និងមិនទាន់ដឹងពីអ្នករងរបួស។
សូមជំរាបថា កាលពីយប់មិញមានករណី ផ្ទុះគ្រាប់បែក២គ្រាប់ ស្ថិតនៅក្បែរឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin) បណ្តាលឲ្យស្រ្តីម្នាក់ ជាអ្នកលក់ដូរនៅតាមឆ្នេរសមុទ្រស្លាប់ ក្នុងនោះរងរបួស២៣នាក់ មាន៩នាក់ជាជនជាតិបរទេស៕