(កំពត)៖ លោក សៅ វណ្ណសិរីវុទ្ធ បានចេញលិខិតបំភ្លឺជូនសាធារណជន និងអាជ្ញាធរពាក់ព័ន្ធ ក្រោយពីមានការចោទប្រកាន់ពីឈ្មោះ អាន សូនីតា តាមរយៈសារព័ត៌មានមួយចំនួនពាក់ព័ន្ធករណីដីធ្លីនៅក្រុងបូកគោក ខេត្តកំពត ដោយលោក សៅ វណ្ណសិរីវុទ្ធ អះអាងថារូបលោកជាម្ចាស់កម្មសិទ្ធិលើដីធ្លីនោះពិតប្រាកដ។
តាមរយៈសេចក្ដីបំភ្លឺនេះ លោក សៅ វណ្ណសិរីវុទ្ធ បានច្រានចោលទាំងស្រុងចំពោះការបរិហាបង្ខូចកិត្តិយសរបស់លោកពីសំណាក់ឈ្មោះ អាន សូនីតា តាមរយៈកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននាពេលកន្លងទៅថ្មីៗនេះ។
គួរជម្រាបថា ដីធ្លីដែលមានបញ្ហាខាងលើនេះមានទីតាំងនៅភូមិព្រែកចេក សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលលោក សៅ វណ្ណសិរីវុទ្ធ បានទិញពីប្រជាពលរដ្ឋកាលពីឆ្នាំ២០០៩ មានទំហំ២៥០ហិកតា ដោយមានសាលាកបត្រព័ត៌មាន ០១បប លិខិតផ្ទេរសិទ្ធិដីធ្លី និងឯកសារគតិយុត្តនានា ទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ក្រុងត្រឹមត្រូវ៕
ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់លោក សៅ វណ្ណសិរីវុទ្ធ ពាក់ព័ន្ធករណីដីធ្លីនៅក្រុងបូកគោក ខេត្តកំពត៖