(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៤៨នាក់។
* ករណីដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ខ្លួន ១៩នាក់
* ករណីប្រើប្រាស់ ៦ករណី ឃាត់ខ្លួន២៤នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៥នាក់
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៩៧៨ករណី ឃាត់ខ្លួន ១៤,៧៧០នាក់ (ស្រី៩៥៧នាក់)៕