(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានអនុញ្ញាតឱ្យអគ្គរាជទូតខ្មែរប្រចាំ នៅបរទេសមួយចំនួន ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។ អគ្គរាជទូតខ្មែរទាំងនោះមាន នៅប្រចាំប្រទេសគូបា ប្រទេសរុស្ស៉ី វៀតណាម មីយ៉ាន់ម៉ា ប្រ៊ុយណេ ដារ៉ូស្សាឡាម ជាដើម៕