(វ៉ានូអាទូ)៖ មជ្ឈមណ្ឌលរលកយក្សស៊ូណាមិនៅតំបន់ប៉ាស៊ីហ្វិក (PTWC) បានចេញសេចក្ដីព្រមានជាផ្លូវការមួយ ថាអាចនឹងកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីកើតមានករណីរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ នៅប្រទេសប្រជុំកោះ ហ្វីជី (Fiji)។ ការព្រមានអំពីរលកយក្សស៊ូណាមិនេះមានចម្ងាយ១០០០គីឡូម៉ែត្រ។
នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មកថា មានករណីរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ មួយបានកើតឡើងនៅភាគខាងត្បូងក នៃកោះ ហ្វីជី ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ប៉ុន្តែនៅមិនទាន់មានសេចក្ដីរាយការណ៍ផ្សេងៗទាក់ទិននឹងផលប៉ះពាល់ ឬខូចខាតនោះទេ៕