(កណ្ដាល)៖ លោកឡាក់ ម៉េងធី នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ បាននាំយកអំណោយរបស់លោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ជូនចែកជូនដល់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលបានសម្រាលបុត្រ។ ការចុះជួបសំណេះសំណាលនេះ ក៏មានការចូលរួមពីសំណាក់ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ក្រុមការងារភូមិផងដែរ។
នាឱកាសនោះដែរ លោក ឡាក់ ម៉េងធី បានពាំនាំការផ្ដាំផ្ញើសាក់សួរសុខទុក្ខពីសំណាក់លោកប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ខណៈដែលប្រធានក្រុមការងារតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅសង្កាត់គ្រប់ៗគ្នា។
គ្រួសារទើបសម្រាលបុត្រទាំង៤ ដែលទទួលបានអំណោយរបស់លោក ឈឿន សុចិត្ត រួមមាន៖
ទី១៖ ឈ្មោះ ហុក ថាវី
២៖ ឈ្មោះ ចាន់ ឆាយា
៣៖ ឈ្មោះ ឃូ មួយចេង
៤៖ ឈ្មោះ កៃ ចាន់រ៉ា មានទីលំនៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។ អំណោយទាំងនោះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១បាវ ស្មើ៥០ គីឡូក្រាម ថវិកា ១០០,០០០រៀល។ ឧបត្ថម្ភមេភូមិ ១០០,០០០រៀល សរុបជាថវិកាចំណាយរួមចំនួន ៩៨០,០០០រៀល៕