(កណ្ដាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកស្រី និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងលោកស្រី នៅល្ងាចថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣ បានដឹកនាំសហការី អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេណទី០១ នៅវត្តប្រជុំនទី(ហៅវត្តក្រពេីហា) ក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ពិធីបុណ្យកាន់បិណ្ឌនេះថ្នាក់ដឹកនាំនិងសហការី ក៏បានប្រារព្ធស្តាពិធីស្តាប់ធម៌ចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា របស់ព្រះសង្ឃតាមទំនៀមទំលាប់នៃពិធីបុណ្យកាន់បិណ្ឌ។
មានប្រសាសន៍ក្នុងឱកាសនោះថ្នាក់ដឹកនាំខេត្តបានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១នេះជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនាតែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់តាំងពីបុរាណ ដែលមានរយ:ពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។
ថ្នាក់ដឹកនាំនិងសហការី ក៏បាននាំយកទេយ្យទាន, ទេយ្យវត្ថុមាន៖ អង្ករ, មី, ទឹកសុទ្ធ, ទឹកក្រូច និងបច្ច័យ ដើម្បីវេរប្រគេនព្រះសង្ឃ ដើម្បីទុកសម្រាប់ប្រើប្រាស់ទៅតាមការគួរ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យសាសនានេះ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជេីងវត្តតែងតែធ្វេីចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណកម្មការវត្តឬភូមិបានមូលមតិគ្នាបែងចែកជាវេនដេីម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕