(ភ្នំពេញ)៖ កញ្ញា គង់ចាន់ ស្រីដែន ដែលជាអតីត Freshie girl ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០១៥ បានសម្រេចចិត្តមិនទទួលយកការងារសម្តែងថ្មីៗឡើយ ដើម្បីមានពេលមកសិក្សាថ្នាក់សរសេរព័ត៌មាន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ក្នុងបំណងបង្កើនជំនាញសម្រាប់អនាគត។

ក្រោយបញ្ចប់ការសិក្សាព័ត៌មាននៅ FTC រយៈពេល៣ខែ កញ្ញាបានឲ្យដឹងថា កញ្ញាយល់កាន់តែច្បាស់ពីប្រភេទព័ត៌មាន និងភាពខុសគ្នានៃព័ត៌មាននីមួយៗ។ ពោលគឺ របៀបសរសេរព័ត៌មានក្ដៅផ្សេង បទយកការណ៍ផ្សេង និងអត្ថបទវិភាគក៏ផ្សេងទៅតាមនោះដែរ។

យ៉ាងណាមិញក្រោយបញ្ចប់វគ្គសិក្សាមួយនេះ កញ្ញានៅតែចង់សិក្សាវគ្គព័ត៌មានផ្សេងៗថែមទៀត ដើម្បីមានឱកាសកាន់តែយល់ច្បាស់ពីការសរសេរព័ត៌មាន ដើម្បីកញ្ញាអាចក្លាយខ្លួនជា អ្នកសរសេរព័ត៌មាន និងជាពិធីការិនីផ្នែកព័ត៌មានដ៏ល្អម្នាក់នាពេលអនាគត។

សូមទស្សនាកិច្ចសម្ភាសន៍ខ្លី របស់កញ្ញា គង់ចាន់ ស្រីដែន ដូចតទៅ៖