(ភ្នំពេញ)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបង្កើតឡើងដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការចុះអប់រំផ្សព្វផ្សាយផ្ទាល់ និងប្រយោលដល់សហគមន៍ ពីការបង្ការ ការពារ ទប់ស្កាត់នូវជំងឺឆ្លង និងមិនឆ្លងនៅកម្ពុជា។
លើសពីនោះក្រុមការងារក៏បានបង្កើតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិមួយសម្រាប់ផ្សព្វផ្សាយក្នុងមួយខែម្តងបន្ថែមទៀត តាមកញ្ចក់ទូរទស្សន៍ ដែលមានវាគ្មិនកិត្តិយសចូលរួម ដើម្បីបកស្រាយលើប្រធានបទផ្សេងៗ ស្របទៅតាមស្ថានភាពសុខភាពជាសកល។
សម្រាប់ខែកញ្ញានេះ ជាលើកទី៤៥ និងផ្តោតទៅលើប្រធានបទ «យុទ្ធសាស្ត្របង្ការការចម្លងមេរោគអេដស៍នៅកម្ពុជា ក្នុងទិសដៅឆ្ពោះទៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥»។
ដើម្បីជ្រាបកាន់តែច្បាស់ពីប្រធានបទខាងលើ សូមអញ្ជើញរីករាយទស្សនាដូចតទៅ៖