(ភ្នំពេញ)៖ ស្ត្រីមានផ្ទៃពោះដែលជាអ្នកលក់ដូរម្នាក់ បានរងរបួសធ្ងន់ដោយសារ បុរសស្រវឹងស្រាម្នាក់ បើករថយន្តទៅបុកនាម៉ោង៤៖៤៥នាទីទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅលើមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងជាង៤ទៀបភ្លឺ មានបុរសស្រវឹងស្រាម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Camry hybrid ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ1-2-3958 ដែលបើកលើហាវិថីព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ បុរសដែលស្រវឹងរូបនោះ បានបើករថយន្តជ្រុលទៅបុកស្ត្រីផ្ទៃពោះ បណ្តាលឲ្យរងរបួសធ្ងន់ និងជ្រុលទៅបុកទូរ ដែលដាក់តាមផ្លូវមួយផងដែរ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខមួយចំនួន។ រីឯស្ត្រីរងគ្រោះត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ។
ក្រោយកើតហេតុម្ចាស់រថយន្តដែលស្រវឹង និងរថយន្តត្រូវបានឃាត់ខ្លូន យកទៅកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ភ្លាមៗដែរ ដើម្បីរង់ចាំដោះស្រាយជាមួយគ្រួសារជនរងគ្រោះ៕