(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់១០នាក់ រងរបួសធ្ងន់១៦នាក់ និងរបួសស្រាល៤នាក់នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២១គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង និងរថយន្តធុនធំចំនួន៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, មិនប្រកាន់ស្តាំ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២០នាក់ (យប់៤នាក់)។
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ៣,០០៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤២០គ្រឿង និងពិន័យសរុប ចំនួន ១,៥៨៥គ្រឿង៕