(បន្ទាយមានជ័យ)៖ ប្រតិភូអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សុខ វាសនា អមដំណើរដោយអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ អញ្ជើញមកពិនិត្យសកម្មភាពមន្ត្រីបំពេញកិច្ចការងារជំនាញនៅអគារថ្មី និងចុះត្រួតពិនិត្យតាមបណ្ដាគោលដៅស្លាបឆ្វេង ស្លាបស្ដាំ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ក្នុងនោះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានប្រជុំសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែក នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុស្តិ៍ស្ទឹងបត់ និងក្រុមផ្ដល់ទិដ្ឋាការប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅសាលប្រជុំអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ៕