(ភ្នំពេញ)៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ បានមកបំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ នេះជាទស្សនកិច្ចប្រមុខរាជរដ្ឋាភិបាលបរទេសទី១ មកកាន់ប្រទេសកម្ពុជា បន្ទាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានបង្កើតឡើង។

តើទស្សនកិច្ចនេះ បានផ្ដល់ផ្លែផ្កាយ៉ាងណាខ្លះសម្រាប់កម្ពុជា-ថៃ? តើមានរឿងអ្វីនៅក្រោយទស្សនកិច្ចរបស់ លោក សេដ្ឋា ថាវីស៊ីន ដែរឬទេ?

នៅសប្តាហ៍នេះ Fresh Talk រៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «តើដំណើរទស្សនកិច្ចរបស់ លោកសេដ្ឋា ថាវីស៊ីន ផ្ដល់ផលប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា-ថៃ?» ដែលកិច្ចពិភាក្សានេះ មានការចូលរួមពីវាគ្មិនចំនួន៣រូប រួមមាន៖

- លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
- លោកម៉ារ យ៉ារិទ្ធិ អ្នកសារព័ត៌មានជើងចាស់ជាង៣០ឆ្នាំ
- លោក រុន វីរ៉ូ អ្នកតាមដានព្រឹត្តិការណ៍ព័ត៌មានថៃ

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕