(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់មនុស្ស២៩នាក់ (ស្រី៥នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១៤នាក់ និងមុខសញ្ញាប្រើប្រាស់១៥នាក់ ដកហូតមេតំហ្វេតាមីន(ice) ០.១ក្រាម និង៨កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញបង្ក្រាប២ករណី ឃាត់ខ្លួន៥នាក់, កណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ឧត្តរមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, តាកែវបង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, បន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់ និងសៀមរាប បង្ក្រាប៣ករណី ឃាត់ខ្លួន១២នាក់៕