(ថៃ)៖ យោងតាមព័ត៌មានរបស់ Sky News ចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មានករណីផ្ទុះគ្រាប់បែកផ្ទួនៗគ្នានៅ Resort មួយកន្លែង ស្ថិតនៅឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin) ប្រទេសថៃ បណ្តាលឲ្យស្រ្តីម្នាក់សម្លាប់ និង២៣នាក់រងរបួស។
ស្រ្តីដែលសម្លាប់នោះ ត្រូវបានគេដឹងថា ជាអ្នកលក់ដូរនៅតាមឆ្នេរសមុទ្រ ចំណែកអ្នករងរបួស២៣នាក់ មាន៩នាក់ជាជនជាតិបរទេស។ ប៉ូលីសកំពុងបន្តស្រាវជ្រាវ លេីករណីនេះ៕