(ភ្នំពេញ)៖ លោកស្រី ម៉ែ នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានជួបសវនការ និងប្រគល់បណ្ណថ្លែងអំណរគុណ ជូនលោក សៀន លីណាត នាយកប្រតិបត្តិក្រុមហ៊ុន ផាតមេហ្ស៊ីង អ៊ីន (PATHMAZING INC.) ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
ពិធីប្រគល់បណ្ណថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាសដែលក្រុមហ៊ុនខាងលើនេះ បានជួយរចនា និងផលិតបណ្ណសម្គាល់ខ្លួន ជូនកាកបាទក្រហមកម្ពុជា សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគម កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅថ្ងៃទី១៧-១៧ ខែកញ្ញា ឆ្នាំ២០២៣។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២ និងវេទិកាយុវជនលើកទី២ នៃសមាគម កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅថ្ងៃទី១៧-១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានបញ្ចប់យ៉ាងជោគជ័យ និងប្រកបដោយភាពជិតស្និទ។ «ក្នុងឱកាសនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមហ៊ុន ផាតមេហ្ស៊ីង អ៊ីន ដែលបានចូលរួមចំណែកជាមួយនឹងភាពជោគជ័យនៃកិច្ចប្រជុំនេះ»។
ជាការឆ្លើយតប លោក សៀន លីណាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតដល់ក្រុមហ៊ុនបានចូលរួមចំណែកការងារជាមួយកាកបាទក្រហមកម្ពុជា៕