(សៀមរាប)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ក្រុមគ្រួសារ និងពុទ្ធបរិស័ទចូលរួមបុណ្យកាន់បិណ្ឌវេណទី១

នៅវត្តឥន្រ្ទបត្តបុរី ហៅវត្តអង្គរតូចខាងត្បូង ស្ថិតក្នុងក្រុងសៀមរាប នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ និងបានយកបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស។

លោកស្រី បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១នេះជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនាតែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់តាំងពីបុរាណ ដែលមានរយ:ពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេសកម្ពុជា ចាប់ផ្តើមពីថ្ងៃទី០១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។

លោកស្រីបន្តថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។

លោកស្រីបញ្ជាក់ថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

លោកស្រី ឃួន ឃុនឌី បាននាំយកទេយ្យទាន, ទេយ្យវត្ថុមាន អង្ករ, មី, ទឹកសុទ្ធ, ទឹកក្រូច និងបច្ច័យ ដើម្បីវេរប្រគេនព្រះសង្ឃ ដើម្បីទុកសម្រាប់ប្រើប្រាស់ និងបានឧបត្ថម្ភដល់លោកយាយ លោកតា១៥០នាក់ ក្នុង១នាក់ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, សារ៉ុង១ និងបច្ច័យ១ម៉ឺនរៀល៕