(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ សេចក្ដីថ្លែងការណ៍អាមេរិក ក្រោយលោក Blinken ជួបសមភាគីឥណ្ឌា មិនបានលើកឡើងពីឃាតកម្មលើមេដឹកនាំផ្ដាច់ខ្លួន Sikh នៅកាណាដានោះទេ

៣៖ ក្រសួងការបរទេស បង្ហាញលទ្ធផលជំនួបសម្តេចធិបតី និងនាយករដ្ឋមន្ត្រីថៃ និងអះអាងថា កម្ពុជា-ថៃ នឹងពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព

៤៖ UN: ជនភៀសខ្លួនច្រើនជាង ២,៥០០នាក់ ស្លាប់ ឬបាត់ខ្លួន នៅសមុទ្រមេឌីទែរ៉ាណេ ក្នុងឆ្នាំ២០២៣

៥៖ នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ប្តេជ្ញាសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

៦៖ ប្រមុខអង្គការណាតូ ជួបជាមួយ លោក Zelensky ដើម្បីពិភាក្សាអំពីសមរភូមិ និងត្រូវការគ្រាប់រំសេវរបស់អ៊ុយក្រែន

៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណថៃ ដែលបានយកចិត្តទុកដាក់ចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋខ្មែរ

៨៖ សហរដ្ឋអាមេរិក សរសើរហ្វីលីពីនដែលក្លាហានដករបំាងបណ្ដែតទឹក របស់ចិន ក្នុងសមុទ្រចិនខាងត្បូង

៩៖ នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ និងមកពីប្រទេសទី៣ ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»

១០៖ ចិន ជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការជាក់ស្តែង ដើម្បីបង្កើតលក្ខខណ្ឌក្នុងការនាំទំនាក់ទំនងរវាងយោធាទាំងពីរ ត្រឡប់ទៅរកផ្លូវត្រឹមត្រូវ វិញ

១១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ, គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា រាជរដ្ឋាភិបាលចំណាយជាង ១២០០លានដុល្លារ ជួយប្រជាពលរដ្ឋជួបការលំបាក

១២៖ សហរដ្ឋអាមេរិក ប្រកាសផ្ដល់រង្វាន់ ៥លានដុល្លារ ក្នុងការតាមប្រមាញ់ឃាតករសម្លាប់បេក្ខជនប្រធានាធិបតីអេក្វាទ័រ

១៣៖ នាយករដ្ឋមន្រ្តីកម្ពុជា ស្នើភាគីថៃឱ្យផ្ដល់ទីផ្សារកាន់តែទូលំទូលាយ សម្រាប់ផលិតផលកសិកម្មកម្ពុជា

១៤៖ សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មថ្មី ពាក់ព័ន្ធនឹងអស្ថិរភាព ក្នុងប្រទេសស៊ូដង់

១៥៖ ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្ត្រីថៃ ថ្លែងអំណរគុណពលករខ្មែរ ដែលរួមចំណែកដល់សេដ្ឋកិច្ចថៃ ហើយធានាអះអាងថា នឹងយកចិត្តទុកដាក់ចំពោះពួកគាត់

១៦៖ សេតវិមាន មិនបង្ខំឱ្យប្រទេសដែនកោះប៉ាស៊ីហ្វិក ជ្រើសរើសរវាងចិន និងសហរដ្ឋអាមេរិក ឡើយ

១៧៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្រ្តីថៃថា ប្រទេសជាប់ភូមិផងរបងជាមួយគ្នា ត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ

១៨៖ ក្រុមអ្នកជំនាញ UN រិះគន់ថា ប្រព័ន្ធពន្ធនាគារអាមេរិក ពោរពេញដោយការរើសអើងពូជសាសន៍ និងប្រមាថសេចក្តីថ្លៃថ្នូរបស់មនុស្ស

១៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមអបអរសាទរជាមួយកម្មករនិយោជិត ដែលទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារក្នុងមួយខែ និងអំពាវនាវម្ចាស់ផ្ទះជួលទាំងអស់កុំតម្លើងថ្លៃបន្ទប់

- ព័ត៌មាន Fresh News Plus

១៖ Jungkook សមាជិក BTS បញ្ចេញចម្រៀង Solo ជាលើកទី២ ខណៈសមាជិកក្រុមចូលបម្រើយោធាបន្តបន្ទាប់

២៖ Google ចេញវីដេអូផ្សាយពាណិជ្ជកម្មបែបសើចចំអកទៅលើត្រកូល iPhone 15

៣៖ Sony ចាប់ផ្តើមអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនអាចទាញយកកម្មវិធី Video Creator ទោះបីជាម៉ូដែលចាស់ក៏ដោយ

៤៖ ប៉ូលិសអេស្ប៉ាញ ឆ្មក់ចូលឆែកឆេរដល់ការិយាល័យអាជ្ញាកណ្តាល ជាផ្នែកមួយស៊ើបអង្កេតករណីពុករលួយ

៥៖ អ្នកចាំទីឆ្នើម Neuer វិលមកកាន់ការហ្វឹកហាត់វិញ ក្រោយសម្រាកព្យាបាលរបួសជើងដែលបាក់


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)