(ភ្នំពេញ)៖ ប្រធានសហម្ព័ន្ធសហជីពជាតិ លោកហ្វា សាលី ដែលជាសមាជិកចរចាប្រាក់ឈ្នួល បានសោកស្តាយចំពោះសេចក្តីថ្លៃងការណ៍រួមរបស់ក្រុមសហជីពមួយភាគតិច និងក្រុមអង្គការសហគមស៊ីវិលក្រៅសង្វៀនដែលមិនពាក់ព័ន្ធការចរចារឿងប្រាក់ឈ្នួលថា ជាសេចក្តីថ្លែងការណ៍មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពពិត និងមិនបានឆ្លើយតបតម្រូវការវែងឆ្ងាយ និងថែរក្សាប្រយោជន៍ទាំងរួមនោះទេដែលបម្រើប្រយោជន៍បរទេសច្រើនជាង។

ការថ្កោលទោសនេះ គឺធ្វើឡើងក្រោយសហជីពមួយភាគតិចក្នុងក្រុមចរចាប្រាក់ឈ្នួល និងសង្គមស៊ីវិលដែលមិនពាក់ព័ន្ធនឹងចរចាប្រាក់ឈ្នួល បានរិះគន់ការសម្រេចដំឡើងប្រាក់ឈ្នួលរបស់ក្រុមប្រឹក្សាថ្នាក់ជាតិកាលពីថ្ងៃទី២៨ខែកញ្ញាម្សិលមិញ។

សម្រាប់ប្រធានសម្ព័ន្ធសហជីពជាតិរូប ការដំឡើង គឺត្រូវបានវិភាគ និងគណនាលើទិដ្ឋភាពរួមទាំង៧ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលយ៉ាងដិតដល់ ហើយថា ការដំឡើង បានឈរនៅលើគោលការណ៍ឈ្នះៗ គឺកម្មករនៅតែរក្សាបាននូវការងារធ្វើ និងជីវភាពកាន់តែប្រសើរ ហើយថៅកែនៅតែអាចបន្តការរកស៊ីនៅកម្ពុជា។

យ៉ាងណាក៏ដោយ លោក ហ្វា សាលី បានអំពាវនាវឱ្យកម្មករបន្តធ្វើការងាររបស់ខ្លួនឱ្យបានល្អ និងកុំជឿពាក្យញុះញ៉ុងដែលខុសពីការពិត៕