(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ដែលលក្ខណៈបែបនេះនឹងធ្វើឱ្យរាជធានី-ខេត្តនានាអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕