Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមុខងារសាធារណៈ ជូនដំណឹងពី​ការប្រឡងជ្រើសរើសឲ្យចូលបំរើការក្របខណ្ឌ​រដ្ឋ​ នៅ​៥ក្រសួង-ស្ថាប័នឆ្នាំ២០១៦

11-08-2016 18:59

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងស្តីពីការ ប្រឡងប្រជែងជ្រើសរើស សិស្ស និស្សិត និងមន្រ្តីរាជការស៊ីវិល  ឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ច ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សម្រាប់ឆ្នាំ២០១៦។

ក្រសួងមុខងារសាធារណៈ បានសម្រេចបើកឲ្យមានការប្រឡងប្រជែងជ្រើសរើស មន្រ្តីរាជការស៊ីវិល សរុបចំនួន ៣២៩កន្លែង ឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌ ក្រសួងស្ថាប័នចំនួន៥ សម្រាប់ឆ្នាំ២០១៦នេះ។

សម្រាប់ការជ្រើសរើសមន្រ្តីឲ្យចូលបម្រើការងារនៅក្រសួងធនធាន ត្រូវបានលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងបានថ្លែងថា ក្រសួងធនធានទឹកចាំតែទទួលមន្រ្តីតាមជំនាញ ប៉ុណ្ណោះក្រោយពួកគេប្រឡងជាប់ តាមការរៀបចំរបស់ក្រសួងមុខងារសាធារណ: ហើយយន្តការជ្រើសរើសមន្រ្តីបែបនេះ  គឺមិនចង់ឃើញមានការលើកឡើងផ្តេសផ្តាស ពីមជ្ឈដ្ឋានមួយចំនួននោះទេ ទៅលើការជ្រើសរើសមន្រ្តីថ្មី។

ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖