(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលមួយ។ នេះជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង បន្ទាប់ពីរូបលោកទទួលបានការគាំទ្រពីសភាថៃឱ្យដឹកនាំរាជរដ្ឋាភិបាលកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដែលជានាយករដ្ឋមន្ត្រីប្រសូតចេញក្នុងថ្ងៃដំណាលគ្នានេះ ក៏បានជួបពិភាក្សាការងារទ្វេភាគី ដោយបានជជែកលើទិដ្ឋភាពការងារជាច្រើន។ ជាពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ខាងក្រោមនេះ គឺជាលទ្ធផលនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ៖