(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីជំនួបទ្វេភាគីរួច សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរៀប​ចំពិធី​លៀងសាយភោជន៍ជូនលោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រីថៃ និងគណៈប្រតិភូ នៅវិមាន៧មករា រាជធានីភ្នំពេញ។

បន្ទាប់ពីពិធីលៀងសាយភោជន៍នេះទៅ លោក សេដ្ឋា ថាវិស៉ីន នឹងដឹកនាំគណៈប្រតិភូហោះទៅកាន់ប្រទេសថៃ និងបញ្ចប់ដំណើរទស្សនកិច្ចពេញមួយថ្ងៃនៅកម្ពុជា៕