(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពីធី បិទវគ្គហ្វឹកហ្វឺនសិក្ខាមក្របខ័ណ្ឌថ្មីដែលសិក្សានៅនឹងកន្លែង និងប្រគល់លិខិតបង្គាប់ការដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ដើម្បីឱ្យទៅបម្រើការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុក-ក្រុងទាំង៩ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

សូមបញ្ជាក់ថា ពិធីបិទវគ្គហ្វឹកហ្វឺននៅនឹងកន្លែងនេះ សិក្ខាមមានសរុបចំនួន ១៨៤នាក់ ស្រីចំនួន៥៥នាក់ ដែលបានបញ្ចប់វគ្គសិក្សារយៈពេល០១ខែ ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ដែលជាគ្រូបង្គោលបានប្រឹងប្រែងទាំងការងារស្នូល និងការងារបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ដល់សិក្ខាកាមទាំងអស់ទទួលបានចំណេះជំនាញ និងបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្តការងារបន្ត។

លោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកបន្ថែមដល់សិក្ខាមទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែម ចំណេះជំនាញវិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងដើរឲ្យស្របតាមយុគសម័យឌីជីថល កងកម្លាំងទាំងអស់ត្រូវឈរលើ គោលការណ៍ គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំដាក់ជូន ហើយត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តន៍ក្នុងសហគមនី និងក្នុងនីតិវិធី ការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធិភាព៕