(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៉ីវិល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចក្រៅប្រទេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រកប្រយោជន៍ជូនជាតិបានគួរឱ្យកត់សម្គាល់។

ក្នុងរយៈពេលដ៏ខ្លីសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រើនូវភាពវៃឆ្លាត បទពិសោធន៍ ចំណេះដឹង ភាពប៉ិនប្រសពរបស់ខ្លួនរៀបចំ ចាត់ចែង គ្រប់គ្រង និងបត់បែនតាមកាលៈទេសៈ រក្សាបាននូវសន្តិភាព ស្ថិរភាព រកប្រយោជន៍ជូនជាតិបានគួរឱ្យកត់សម្គាល់ សហភាពអង្គការសង្គមស៊ីវិល សូមគោរពកោតសើរចំពោះស្នាដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលបានកើតឡើងក្នុងរយៈពេលខ្លីនេះ ព្រមទាំងជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេលដ៏វែងខាងទៀតសម្តេចធិបតីនឹងរក្សាបាននូវ បង្កើតបាននូវស្នាដៃថ្មីៗជាច្រើនទៀត ដើម្បីធ្វើប្រទេសជាតិមានការអភិវឌ្ឍខ្លាំងក្លា មានសន្តិភាព និងស្ថេរភាពជារៀងរហូត៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖