(បន្ទាយមានជ័យ)៖ ទឹកភ្លៀងបានប៉ះពាល់ផ្ទះសំបែង និងលិចផ្លូវនៅក្រុងប៉ោយប៉ែត ក្រោយធ្លាក់មួយយប់មួយថ្ងៃនៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ក្រុងប៉ោយប៉ែតនៅពេលនេះ ជំនន់ទឹកភ្លៀងបានលិចលង់នាំឲ្យប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ផ្លូវ និងសាលារៀនជាង១០កន្លែង ត្រូវបានបិទទ្វារកាលព្រឹកថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា «ជំនន់ទឹកភ្លៀងលិចក្រុងប៉ោយប៉ែតស្ទើរទាំងស្រុងនេះ ហើយបើភ្លៀងនៅបន្តធ្លាក់អាចប្រឈមជម្លៀសប្រជាពលរដ្ឋ ដែលលិចលង់ធ្ងន់ធ្ងរ។ បើភ្លៀងរាំងមិនធ្លាក់រយៈពេលតែ១ថ្ងៃទៅ២ថ្ងៃ នោះទឹកអាចស្រកអស់ ព្រោះមានប្រព័ន្ធលូរំដោះទឹកចូលអូរព្រំដែន៣ខ្សែ»៕