(កំពង់ធំ)៖ លោស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកទឹកចិត្តឱ្យអាជ្ញាធរឃុំកំពង់ស្វាយ បន្តខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងបម្រើ ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ក្នុងឱកាសដែលលោកស្រីអញ្ជើញចុះជួបសំណេះសំណាល់ជាមួយក្រុម ប្រឹក្សាឃុំកំពង់ស្វាយ នៅសាលាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

លោកស្រីបានថ្លែងអំណរគុណ និងគាំទ្រទៅដល់អាជ្ញាធរឃុំកំពង់ស្វាយ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាពនិងការរីកចម្រើន ហើយ ទទួលបានការគាំទ្រសំណាក់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តឱ្យអាជ្ញាធរឃុំកំពង់ស្វាយ បន្តខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងសហការគ្នាបន្តបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសលើ ការងារអភិវឌ្ឍន៍ភូមិ ឃុំ ការងារឯកសារបែបបទពាក់ព័ន្ធជាមួយប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងរួមគ្នាក្នុងការ ចូលរួមពង្រឹងពង្រីកការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ប្រកបដោយសុឆន្ទៈ សមត្ថភាព គុណធម៌ និងចរិតលក្ខណៈថ្លៃថ្នូរ ក្នុងការបំពេញការងារ ដើម្បីអភិវឌ្ឍសហគមន៍ ភូមិ ឃុំ សង្កាត់ របស់ខ្លួន។

ជាចុងក្រោយលោកស្រី ឃួន ឃុនឌី ជំរុញដល់អាជ្ញាធរឃុំ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈ និងការដោះ ស្រាយបញ្ហាប្រឈមនៅមូលដ្ឋានបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជា ពលរដ្ឋ សូមឲ្យអាជ្ញាធរចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋពីការធ្វើអនាម័យឲ្យបានល្អ ដើម្បីជៀសវាង កើតមានជំងឺផ្សេងៗ និងត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំ ឲ្យលេងទឹកដើម្បីបង្ការ និងទប់ស្កាត់នូវ គ្រោះថ្នាក់ដល់អាយុជីវិត នៅក្នុងអំឡុងពេលមានទឹកជំនន់ និងពេលទឹកជំនន់ បានបញ្ចប់៕