Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក លី ធុជ ស្នើឲ្យសិក្ខាកាមខិតខំ ផ្សព្វផ្សាយតាមូលដ្ឋាន ដើម្បីកាត់បន្ថយភាពភ័យខ្លាច ពីគ្រោះថ្នាក់ដោយសារមីន

11-08-2016 15:36

(បាត់ដំបង)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមជាអធិបតីបើក កិច្ចប្រជុំស្តីពី ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅខេត្តបាត់ដំបង (Meeting on Mine Risk Education Strategic Action Plan, in Battombang Province)។

នៅក្នុងកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យសិក្ខាកាមទាំងអស់ត្រូវខិតខំ ពិភាក្សារកវិធីសាស្រ្តផ្សព្វផ្សាយ អប់រំបណ្តុះបណ្តាល តាមសហគមន៍មូលដ្ឋាន ឲ្យមានប្រសិទ្ធភាពថែមទៀត ដើម្បីកាត់ន្ថយកង្វល់ ការព្រួយបារម្មណ៍ និងភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ ពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីឆ្លើយទៅនឹងគោលបំណងដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែចង់បាន ឲ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅក្នុងសុខសន្តិភាព សុវត្តិភាព និងការអភិវឌ្ឍ។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចជោនាយករដ្ឋមន្រ្តី បានអរគុណដល់ប្រត្តិបត្តិករ និងម្ចាស់ជំនួយទាំងអស់ ដែលបានសម្រាល បន្ទុករបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជា៕