(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ ប្រមុខ UN លើកឡើងពីមហន្តរាយនៃការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ខណៈកូរ៉េខាងជើងព្រមានពីសង្រ្គាមនុយក្លេអ៊ែរ

៣៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំអនុសាសន៍៥ចំណុច ដល់ភាគីពាក់ព័ន្ធរួមគ្នាលើកស្ទួយទេសចរណ៍ជាតិ បង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជា

៤៖ ចិនថាសមយុទ្ធយោធាក្បែរតៃវ៉ាន់ថ្មីៗនេះ មានគោលដៅបំបាក់ភាពក្រអឺតក្រទម របស់ក្រុមចង់បំបែករដ្ឋ

៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងទូតអាមេរិក ឯកភាពគ្នាពន្លឿននីតិវិធីទទួលខ្មែរ ដែលបញ្ជូនពីអាមេរិក និងសម្របសម្រួលរកអដ្ឋិធាតុទាហានអាមេរិក

៦៖ មេដឹកនាំប្រឆាំងកូរ៉េខាងត្បូង រួចផុតពីការជាប់ឃុំឃាំង ក្រោយតុលាការបដិសេធចេញដីកាចាប់ខ្លួន

៧៖ អគ្គនាយកដ្ឋានពន្ធដារ ឆ្លើយតបការលើកទ្បើងថា «រដ្ឋគិតតែយកពន្ធ ខណៈប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត»

៨៖ ឥណ្ឌា ថានឹងពិនិត្យភស្តុតាង ជុំវិញអំពើឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួន Sikh លើទឹកដីកាណាដា

៩៖ អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើចំណេញមូលធន មិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មី ក្នុងអាណ្តតិទី៧ នោះទេ ហើយក៏គ្មានការដំឡើងអត្រាពន្ធថ្មីដែរ, រដ្ឋកំពុងគិតគូរសម្រួលពេលវេលាសមស្រប ក្នុងការអនុវត្តពន្ធនេះ

១០៖ ហ្វីលីពីនប្តេជ្ញាមិនចុះញ៉ម រីឯចិនព្រមានកុំឱ្យបង្កបញ្ហា ជុំវិញតំបន់វិវាទនៅសមុទ្រចិនខាងត្បូង

១១៖ អគ្គនាយកដ្ឋានពន្ធដារ៖ គ្មានទេ ការដំទ្បើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរ និងភ្ញៀវទេសចរ, ក្នុងច្បាប់សារពើពន្ធ គ្មានប្រភេទពន្ធនេះឡើយ !

១២៖ ចិន កូរ៉េខាងត្បូង និងជប៉ុន ឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូលត្រីភាគីសាជាថ្មីឱ្យបានឆាប់ ក្រោយខកខានប៉ុន្មានឆ្នាំចុងក្រោយនេះ

១៣៖ អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលការលើកទ្បើងមិនពិតថា មានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ

១៤៖ រុស្ស៉ី ថារថក្រោះអាមេរិក Abrams សម្រាប់អ៊ុយក្រែន នឹងមិនអាចកែប្រែស្ថានការណ៍នៅសមរភូមិ បានឡើយ

១៥៖ អគ្គនាយកដ្ឋានពន្ធដារ ចាត់ទុកការលើកទ្បើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្ម បណ្តាលមកពីការយកពន្ធ មិនឆ្លុះបញ្ចាំងពីការពិត ខណៈរដ្ឋលើកទឹកចិត្តផ្នែកពន្ធជាច្រើន ជួយដល់វិស័យកសិកម្ម

១៦៖ អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវដល់សាធារណជន បើមានចម្ងល់ពាក់ព័ន្ធនឹងពន្ធដារ សូមទាក់ទងលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat

១៧៖ ទស្សនៈវិភាគ៖ ត្រឹមជាងមួយខែ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ជួបមន្ត្រីអាមេរិក៣លើក, តើជាសញ្ញាល្អ នៃ ទំនាក់ទំនងកម្ពុជា-អាមេរិកឬ?

១៨៖ វិភាគអន្តរជាតិ៖ រថក្រោះអាមេរិក Abrams ទៅដល់ដៃអ៊ុយក្រែនហើយ តើយឺតពេលឬ?

- ព័ត៌មាន Fresh News Plus

១៖ UEFA អនុញ្ញាតក្រុមបាល់ទាត់រុស្ស៊ីចូលប្រកួតវិញ ក្នុងទិដ្ឋភាពសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់បញ្ចប់

២៖ Meta បានបញ្ឈប់ការជួលការិយាល័យធ្វើការមួយកន្លែងនៅទីក្រុងឡុងដ៍


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)