(សៀមរាប)៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ម៉ារ៉ាតុងចក្រភពអង្គរ (Angkor Empire Marathon 2016) លើកទី៣ ត្រូវបានរៀបចំឡើង នៅនៅបរិវេណ មុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីកីឡាករ កីឡាការិនីជាតិ អន្តរជាតិចំនួន ២,៣៧០នាក់ ក្នុងនោះមានកីឡាករ និងកីឡាការិនី បរទេសមានចំនួន១,៤០០នាក់ ដែលអញ្ជើញមកពី៤៥ប្រទេស និងកីឡាករ កីឡាការិនីចំនួន៩៧០នាក់ ក្នុងនោះក៏មានការចូលរួម ពីសមាជិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ផងដែរ។
ទិវារត់ប្រណាំងម៉ារ៉ាតុង អន្តរជាតិចក្រភពអង្គរលើកទី៣ នេះ ត្រូវបានលើកយកមកធ្វើក្នុងគោលបំណង និងបេសកម្មយ៉ាងច្បាស់លាស់ ទីមួយរាល់ថវិកាពីអ្នកចូលរួម ទាំងភ្ញៀវជាតិ និងអន្តរជាតិ នឹងជួយដល់មន្ទីរពេទ្យគន្ធបុប្ជា មន្ទីរពេទ្យកុមារអង្គរ និងជនពិការកម្ពុជា ទីពីរលើកស្ទួយវិស័យទេសចរណ៌ នៅកម្ពុជា ពិសេសនៅលើទឹកដីខេត្តសៀមរាបអង្គរ ដែលជាទឹកដីវប្បធម៌ដ៏រុងរឿង របស់ប្រជាជនកម្ពុជា។ ម្យ៉ាងទៀតខែសីហានេះ គឺជាខែវិស្សមកាលសម្រាប់ភ្ញៀវអន្តរជាតិ ដែលរស់នៅទ្វីបអឺរ៉ុបផងដែរ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ហើយគិតទាំងលើកនេះ បានរៀបចំនួន៣ លើកហើយ គឺនៅរៀងរាល់ខែសីហា ក្នុងឆ្នាំ២០១៤, ២០១៥ និង២០១៦នេះ ដោយមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះក្រៅពីរត់ម៉ារ៉ាតុង ដែលមានចម្ងាយ ៤២គីឡូម៉ែត្រ ក៏មានការរត់ពាក់កណ្ដាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ និង រត់១០គីឡូម៉ែត្រ និង រត់កំសាន្ដជាលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ។ ដូចអ្វីដែលបានធ្វើកន្លងមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ តែងតែចូលរួមគាំទ្រ ដល់សកម្មភាពសប្បុរសធម៌នានា នៅក្នុងសង្គម ជាពិសេសយើងសង្កត់ធ្ងន់លើ ផលប៉ះពាល់ ជាវិជ្ជមានដល់កុមារកម្ពុជា មិនថា តែចំពោះការសិក្សា រួមទាំងការយកចិត្តទុកដាក់លើ សុខមាលភាពផ្នែកបញ្ញា និងអាហារូបត្ថម្ភ ដែលស្របទៅនឹងបេសកម្មរបស់យើង។
កត្តានេះហើយដែលធ្វើឲ្យ វីសិនហ្វាន់ មានកំលាំងចិត្ត និងឆន្ទះមុតមាំក្នុងការជ្រោមជ្រែង ដល់កម្មវិធីមួយនេះ ហើយក៏ជាឱកាសក្នុងការណែនាំដល់អតិថិជនថ្មីៗឲ្យយល់ដឹងអំពីផលិតផល និងសេវាកម្មរបស់ វីសិនហ្វាន់ រួមមានកម្មវិធីលេងល្បែងផ្សេងៗ ដើម្បីទទួលបានរង្វាន់ពិសេសៗពីយើង។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានទំនួលខុសត្រូវខ្ពស់នៅក្នុងសង្គម វីសិនហ្វាន់ បានចូលរួមយ៉ាងសកម្ម ក្នុងការបរិច្ចាគនូវធនធាន និងពេលវេលា ដើម្បីជំរុញ និងជួយឲ្យសក្តានុពលសេដ្ឋកិច្ច និងសង្គមឲ្យកាន់តែរីកចម្រើនទៅមុខ។ ដោយសង្កេតឃើញពី ឥទ្ធិពលវិជ្ជមានរបស់ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិមួយនេះ ដែលមិនត្រឹមតែជួយបំផុសបំផុល ឲ្យប្រជាជនមានស្មារតី ស្រឡាញ់សុខភាព និងលេងកីឡានោះទេ ថែមទាំងជាចំណែកមួយ នៅក្នុងការជួយឧបត្ថម្ភថវិកា ទៅដល់មន្ទីរពេទ្យកុមារអង្គរទៀតនោះ ដូចនេះ វីសិនហ្វាន់ ក៏សម្រេចចូលជាផ្នែកមួយនៃអ្នកគាំទ្ររបស់កម្មវិធីមួយនេះ។ លោក វេសលី ចូដាន់ អគ្គនាយកហិរញ្ញវត្ថុ បានឱ្យដឹងថា «ដំបូងខ្លួនខ្ញុំផ្ទាល់ គឺមិនមានគម្រោងនឹងធ្វើដំណើរ ទៅលេងទីក្រុងអង្គរ នៅក្នុងខែនេះទេ ប៉ុន្តែដោយសង្កេតឃើញពីទឹកចិត្តនិងការលះបង់ ទាំងពេលវេលា និងថវិការបស់បុគ្គលិក យើងមិនថាទាំងនៅ ការិយាល័យកណ្តាល និងសាខាខេត្តសៀមរាប ខ្ញុំក៏សម្រេចចិត្តទៅចូលរួម នូវព្រឹត្តិការណ៏ដ៏អស្ចារ្យមួយនេះ ដើម្បីជួយលើកទឹកចិត្តពួកគាត់ ពិសេសបង្ហាញពីការចូលរួម គ្រប់ថ្នាក់ដឹកនាំក្នុងការងារសង្គម»។
លោកបានបន្ថែមថា «ទោះបីជាយើងបានជួយគាំទ្រ នូវសកម្មភាពសង្គមជាច្រើន គិតចាប់តាំងពីដើមឆ្នាំ ២០១៦មក ក៏យើងមិនបញ្ឈប់ត្រឹមនេះដែរ ថ្នាក់គ្រប់គ្រងនិងបុគ្គលិក របស់យើងនឹងប្តេជ្ញាចិត្ត ជួយដល់សហគមន៍ នឹងផ្តល់តម្លៃបន្ថែមទៀតឱ្យអតិថិជនរបស់យើង»។ វីសិនហ្វាន់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគែផ្នែកកិច្ចការសង្គម និងជាគ្រឹះស្ថានមីក្រូហិរញវត្ថុ តែមួយគត់ដែលមានអាជ្ញាប័ណ្ណ និងមានបណា្តញប្រតិបត្តការជាង 30 ប្រទេសទូទាំងពិភពលោក ជាមួយនឹងបេសកកម្មធ្វើឲ្យកុមារ គ្រប់រូបនៅកម្ពុជាមាន អនាគតភ្លឺស្វាងតាមរយៈការលើកកម្ពស់ ដល់គ្រួសាររបស់ពួកគេ ក្នុងការបង្កើតប្រាក់ចំណូល និងការងារ។ យើងពង្រីកសក្តានុពលសេដ្ឋកិច្ច នៅតាមសហគមន៍ឲ្យមានការរីកលូតលាស់ កាន់តែប្រសើរឡើង។ គិតត្រឹម ខែមិថុនា ឆ្នាំ២០១៦ វីសិនហ្វាន់ មានសាខាខេត្ត និងស្រុកចំនួន ១២៨ នៅទូទាំង ២៥ រាជធានី ខេត្ត ដែលក្នុងនោះមាន ១៤៤ ស្រុក ខណ្ឌ ក្រុង និង ១,៥១៥ ឃុំ សង្កាត់។ យើងមានបុគ្គលិកជាង ១,៦០០ នាក់ ដែលពោពេញទៅដោយ សមត្ថភាពបទពិសោធន៍ ជំនាញ និងវិជ្ជាជីវៈក្នុងវីស័យហិរញ្ញវត្ថុ។ វីសិនហ្វាន់ មានផលប័ត្រឥណទាន ជាង ១៣៧ លានដុល្លារអាមេរិក។ យើងបម្រើអតិថិជនសរុបចំនួនជាង ២៧ម៉ឺនគ្រួសារ ដែលភាគច្រើនពួកគាត់រស់នៅ តំបន់ជនបទ។ ជាលទ្ធផលការងាររបស់យើង បានផ្តល់ផលប៉ះពាល់ជាវិជ្ជមាន ដល់ជីវិតកុមារជាង ៨៦ ម៉ឺននាក់៕