(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅរាត្រី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារពិសេសមួយជូនសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនជនរួមជាតិ ដើម្បីបញ្ជាក់ឱ្យច្បាស់ទាក់ទងនងរឿងពន្ធដារ ដែលមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល មិនទាន់មានការសម្រេចនៅឡើយទេ ថានឹងអនុវត្តការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ឬកែសម្រួលយ៉ាងណា ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីការណែនាំឱ្យ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ចេញបំភ្លឺឱ្យច្បាស់លាស់ ពាក់ព័ន្ធនឹងរឿងប្រមូលពន្ធនេះ ដែលនាថ្មីៗនេះ មានការលើកឡើងច្រើននៅតាមបណ្តាញសង្គម និងធ្វើឱ្យប្រជាពលរដ្ឋភាន់ច្រឡំ។

សូមស្តាប់ប្រសាសន៍សម្តេច៖ https://t.me/freshnewsasia/154943