(ក្រចេះ)៖ កម្លាំងអាវុធខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ និងស្រាវជ្រាវរហូតតាមចាប់ ឃាតកម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ផ្សេងទៀត បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ នៅស្រុកសេសាន។
មន្ដ្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ឈ្មោះ ឌិន ភឿក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនសង្ស័យរូបនេះមានការជាប់ពាក់ព័ន្ធករណីឃាតកម្មកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង៕