(ភ្នំពេញ)៖ «មគ្គុទេសក៍ឯកសន្តិភាព» គឺជាចម្រៀងត្រូវបានតាក់តែងថ្មីទាំងទំនុកច្រៀង និងទំនុកភ្លេង ហើយត្រូវបាននិពន្ធដោយឧកញ៉ា កែវ មុំ និងរៀបរៀងដោយ ឯកឧត្តម សុខ សង្វារ។ បទចម្រៀងនេះ ត្រូវបាននិពន្ធឡើងដើម្បីលើកតម្កើងពីគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៉ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផងរហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ ឈ្នះ៕

សូមទស្សនា និងស្តាប់ចម្រៀងខាងក្រោម៖