(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ៣៥ករណី ឃាត់ខ្លួនជនសង្ស័យ ៩៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ខ្លួន ៤០នាក់
* ករណីប្រើប្រាស់ ១១ករណី ឃាត់ខ្លួន៤០នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៩នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៨៨៦ករណី ឃាត់ខ្លួ​ន ១៤,៥៧១នាក់ (ស្រី៩៥០នាក់)៕