(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចបានយកលិខិតជូនដំណឹងអំពីការ «សម្រេចបិទការស៊ើបសួរ» របស់ចៅក្រមស៊ើបសួរ ទៅបិទនៅមុខផ្ទះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
នៅលិខិតជូនដំណឹងនោះបានសរសេរថា៖ សំណុំរឿងព្រហ្មទណ្ឌ លេខ ២៤០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ របស់លោក កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជាតំណាងរាស្រ្តខេត្តកំពង់ចាម ដែលបានចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ៖ ១៣៨២ អ.យ.ឋ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ បដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។
លិខិតជូនដំណឹងរបស់ ចៅក្រម ស៊ើបសួរនេះបានបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា សម្រេចបិទការស៊ើបសួរ៕
សូមអានលិខិតជូនដំណឹងរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ៖