(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តទទួលជួបសវនាការ និងទទួលថវិកាចំនួន ៣៧,៥០០.០០០រៀល និង ២,៤២៥.៨៣ដុល្លារ ពីសប្បុរសជនមួយចំនួន សម្រាប់ប្រើប្រាស់សម្រាប់ការជួយជនងាយរងគ្រោះ និងការងារសប្បុរសធម៌។

សប្បុរសជនទាំងនោះរួមមាន៖
១. លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងសប្បុរសជន និងសហការី ថវិកាចំនួន ២៦,៥០០,០០០រៀល
២. លោក សុខ ដែន អភិបាលស្រុកកំរៀង ព្រមទាំងសប្បុរសជន និងសហការី ថវិកាចំនួន ២​,៤២៥.៨៣ដុល្លារ
៣. លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ព្រមទាំងសប្បុរសជន និងសហការី ថវិកាចំនួន ១០,០០០,០០០រៀល
៤. លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសហការី ថវិកាចំនួន ១,០០០,០០០រៀល។

ការឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហមកម្ពុជាបាត់ដំបងនេះ គឺក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

គួរជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានទទួលថវិកាពីសប្បុរសជនចំនួន១៨២រូប/អង្គភាព ដែលសរុបថវិកាសរុប៖
* ប្រាក់រៀលចំនួន ៤៤០,៨៨៩,៦០០រៀល
* ប្រាក់ដុល្លារចំនួន៥៦,១៥០.៨៣ដុល្លារ
* ប្រាក់បាតចំនួន ១៧,០០០បាត៕