(ស្វាយរៀង)៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការង កងរាជអាវុធហត្ថខេត្តស្វាយរៀង។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង។

លោកវរសេនីយ៍ទោ សុខា រ៉ានាថ ត្រូវបានអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ចេញសេចក្តីសម្រេចប្រកាសមុខតំណែងជា មេបញ្ជាការងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងរាជរដ្ឋាភិបាល ចេញអនុក្រឹត្យដំឡើងឋានន្តរសក្តិ ជាវរសេនីយ៍ឯក។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ ស្នងការដ្ឋាន ស្នងការចំណុះបញ្ជាារដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានតុលាកាខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ប្រធានមន្ទីរនានាក្នុងខេត្ត លោកប្រធានច្រទ្វាព្រំដែនអន្តរជាតិបាវិត-ព្រៃវែង និងនាយទាហាន កងរាជអាវុធហត្ថខេត្តជាច្រើនរូប៕